Jump to content

កិមិរាទេវី៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត
បន្ទាត់ទី២១៦៖ បន្ទាត់ទី២១៦៖
ទំនាយខាងលើ ទស្សន៍ទាយដោយក្រុមបុរាណាចារ្យ
ទំនាយខាងលើ ទស្សន៍ទាយដោយក្រុមបុរាណាចារ្យ
ដូចបានជំរាបជូនខាងលើនេះ សូមបងប្អូនជនរួមជាតិប្រុងប្រយ័ត្នអំពីប្រការទាំងអស់នេះ ។<ref> Borannachar (2023) [https://www.worldcat.org/title/Praju-horasastr/oclc/54822442 Prediction The powerful journey of Devata Maha Sangkran, Astrological calculations Based from Khmer Astrology 1943] </ref>
ដូចបានជំរាបជូនខាងលើនេះ សូមបងប្អូនជនរួមជាតិប្រុងប្រយ័ត្នអំពីប្រការទាំងអស់នេះ ។<ref> Borannachar (2023) [https://www.worldcat.org/title/Praju-horasastr/oclc/54822442 Prediction The powerful journey of Devata Maha Sangkran, Astrological calculations Based from Khmer Astrology 1943] </ref>

== កំណត់ចំណាំ ==

អត្ថបទ កិមិរាទេវី អានថា (កិ-មិ-រ៉ា-ទេវី) យកតាមការប្រកបសូរសម្លេងនៃ ភាសាបាលី ពុទ្ធសាសនា កិមិរាទេវី មិនអាថា កិ-មិ-រៀ-ទេវី នោះទេ ។ ចំណែក ពស្ត្រាសំលៀកបំពាក់គ្រងតាមពណ៌មង្គល ទាំង៧ថ្ងៃ ពណ៌ខៀវ ឬ ពណ៌នីល (नीलः) កិមិរាទេវី មិនគ្រងពណ៌សេត ពណ៌ស នោះទេ សូមចាំថា សៀវភៅមហាសង្ក្រាន្ត ដែលចងក្រងដោយលោក អុឹមបុរិន្ទ គឺជាការចងក្រងតាមឯកជនភាព មិនពាក់ព័ន្ធ និង សេចក្ដីចងក្រងក្នុងអត្ថបទវីគីភេឌាខ្មែរ ដោយក្រុមបុរាណាចារ្យ នោះទេ សូមកុំព្យាយាមធ្វើការកែប្រែតាមចិត្តនឹកឃើញរបស់អ្នក អត្ថបទទាំងមូកស្ថិតក្នុងការគាំពារ និងឃ្លាំមើល រាល់ការកែប្រែមិនត្រឹមត្រូវណាមួយ និងមានការត្រឡប់ពាក្យមកវិញ ។

ការប្រើប្រាសពណ៌មង្គលជាគោល នៃការតែងដេគ័រផ្សេងៗ ទៅតាម ពណ៌មង្គលរបស់ទេវតាសង្ក្រាន្ត នាថ្ងៃ មហាសង្ក្រាន្ត គឺជាការប្រើប្រាសពណ៌មង្គលតាមក្បួនតម្រានៃក្បួនភូគប់តារាសាស្ត្ររបស់ខ្មែរបុរាណ ច្បាប់នៃការស្រូបទាញថាមពលពីធម្មជាតិ បង្កើតបានភាពសុខដុមរមនា និង ភាពរីកចម្រើនរុងរឿងផងដែរ ។

កិមិរាទេវី គ្រងពណ៌ខៀវ មានក្នុងសៀវភៅ ព្រហ្មចរិយាកថា របស់ព្រះរាជបណ្ណាល័យឆ្នាំ 1942 បច្ចុប្បន្ន តម្កល់នៅបណ្ណាល័យអន្តរជាតិ World Cat បើលោកអ្នកមានបំណង ចង់ផ្លាសប្ដូរពណ៌ ទេវតាសង្ក្រាន្ត កិមិរាទេវី មកពណ៌ស សូមបង្ហាញឯកសារយោងមុនឆ្នាំ 1942 សូមអរគុណ ។

* មហឹសា សត្វក្របី មហឹសា ថែមរាជ ប្រែថាស្ដេចក្របី ជាយានជំនិះ របស់ព្រះយមរាជ ជាអទិពទេពធំមួយក្នុងចំណោមអទិទេពទាំង ៨ ហេតុអ្វីទេវតាឆ្នាំថ្មីអាចជិះយាន្តជំនិះរបស់ព្រះយមរាជបាន ឬ លោកបណ្ឌិតជាន់ថ្មី បង្កើតគ្រឹះស្ថានកម្ចីយាន្តជំនិះ នៅឋានទេវតា ? ឯកសារដើមថែមពាក្យ រាជ ?
* ពិណ អាចបកថា ចាបុី ? បណ្ឌិតជាន់ថ្មី អាចបង្កើតការបកប្រែ និង បង្កើតនិយមន័យបានដោយខ្លួនឯង អត់ឆ្លងកាត់ បណ្ឌិតសភាអក្សរសាស្ត្រជាតិកម្ពុជាទេ ?
កិមិរាទេវី សម្ដែងកិរិយាចេញច្បាំង ដោយគ្រងពណ៌ស ដើម្បីត្រៀមកាន់ទុក្ខ ដូចនេះយើងតែងពណ៌ស ដើម្បីត្រៀមកាន់ទុក្ខ ? ពណ៌ស តំណាងឱ្យពណ៌មង្គលរបស់ទេវតា ? ស្ទឹងសៀមរាប ដេគ័រពណ៌ស ថ្ងៃទី 29 ខែមីនា ឆ្នាំ 2023 ព្យុះខែប្រាង្គរលំប៉ុនណឹង ជារឿងធម្មតា ? ប្រទេសខ្មែតលែងមានជំនឿបែបអភូតហេតុហើយ ? ហើយបើលែងជឿ សែនទេវតាសង្ក្រាន្តឆ្នាំថ្មី ?
តើកិមិរាទេវី គ្រងពណ៌ខៀវ មានតឹកតាងពីឯកសារណាខ្លះ ?

ឯកសារព្រះរាជបណ្ណាល័យឆ្នាំ 1942
ដោយ រាជបណ្ឌិត មិនសែរ

ពិធីប្រចាំទាំងដប់ពីរខែ របស់ សាស្ត្រាចារ្យ អ្នកស្រី ពេជ្រសល់ ឆ្នាំ 1966
កិមិរាទេវី គ្រងពណ៌ខៀវ ក្នុងពិធីផ្ទេរតំណែង ទេវតាសង្ក្រាន្ត រៀបរៀងដោយ ព្រះរាម នរោត្តម បុប្ផាទេវី ក្នុងអណត្តិ ជាថ្នាក់ដឹកនាំក្រសួងវប្បធម៌ ឆ្នាំ 1999
កិមិរាទេវី គ្រងពណ៌ខៀវ បទចម្រៀង ទេពធីតាមហាសង្ក្រាន្ត ឆ្នាំ 2006 រៀបរៀងដោយ ផលិតកម្ម រស្មីហង្សមាស
ដូចនេះ រាល់ការផ្លាសប្ដូរពណ៌អម្ពរពស្ត្រា នៃពណ៌មង្គល របស់ទេវតាសង្ក្រាន្ត វាជាការយល់ឃើញតាមបែបរវើរវាយរបស់អ្នកទាំងនោះ វាមិនពាក់ព័ន្ធទៅនិងការយល់ឃើញរបស់ សាស្ត្រាចារ្យ នៃ ក្រុមរាជបណ្ឌិតកម្ពុជា ពីបុរាណកាលនោះទេ ។

* ក្មេងៗជំនាន់ក្រោយតែងយល់ច្រឡំ តួនាទី មន្ត្រីក្នុងក្រសួងកម្ពុជាពីបុរាណកាល មន្ត្រីហោរាសាស្ត្រ បូករួមទាំងមន្ត្រី ផ្នែកបុរាណវិទ្យា នរៈវិទូរ មន្ត្រីអក្សរសាស្ត្រ ផ្នែកគំនូរ ឆ្លងកាត់ការសំរេច និងការប្រឹក្សា ទើបបង្កើតបានសៀវភៅមួយក្បាល រៀបរៀងដោយ ក្រុមជុំនំុទំនៀមទម្លាប់ខ្មែរ បណ្ឌិតច្រើននាក់ឯកភាពឱ្យចេញជាសៀវភៅជាតិមួយក្បាល មិនមែន បណ្ឌិតតែម្នាក់ អាចចេញសៀវភៅជាតិស្រេចតែនឹងចិត្តទេ ត្រូវឆ្លងកាត់ការប្រឹក្សា ពីអ្នកជំនាញផ្សេងៗគ្នា សូមអរគុណ ។
ពេលដែលទេវតាសង្ក្រាន្ត កិមិរាទេវីប្រើពណ៌សេត ពណ៌ស រាក្យសាទេវី ប្រើពណ៌ខ្មៅ ឯកសារយោង មានត្រឹមឆ្នាំ 2008 ហើយអត់មានអត្ថន័យ ដូចនេះថៃ និងឈ្នះ សុងក្រាន នៅ UNESCO ព្រោះគេប្រើតាមពណ៌មង្គលប្រចាំសប្ដាហ៍ គេនិងមានឯកសារចាស់ជាង ប្រទេសដែលមានវប្បធម៌ចំណាស់ក្លាយជាប្រទេសដែលចម្លងគេវិញ ក្មេងៗជំនាន់ក្រោយដែលមានការគិតខ្លី ជាពិសេសក្រុមសំអាងការ ក៏នាំគ្នាតែងពណ៌ទេវតាសង្ក្រាន្តតាមការយលល់ឃើញរបស់បណ្ឌិតជាន់ថ្មី ដែលលុបបំបាត់ស្នាដៃ បណ្ឌិតជាន់មុន នេះហើយការរលាយរលត់នៃវប្បធម៌ខ្មែរ ពួកយើងនៃកូនចៅជំនាន់ក្រោយ នៃក្រុមបុរាណាចារ្យ ធ្វើការចងក្រងដោយឈរលើគោលការ អព្យាក្រឹត ប៉ុន្តែពួកយើងត្រូវបានចោទប្រកាន់ដោយក្មេងៗជំនាន់ក្រោយ ដែលបច្ចុប្បន្នបន្លំជា ក្រុមបុរាណាចារ្យ នៅលើបណ្ដាញសង្គម ទៅទៀត ពួកយើងមានការសោកស្ដាយណាស់ ដែលមកដល់ពេលនេះទៅហើយ អ្នកវប្បធម៌នៅតែមិនអាចវេញគ្នាជាធ្លុងមួយ អ្នកកសិកម្មអាចក្លាយជាអ្នកដឹកនាំក្រសួងវប្បធម៌បាន ដូចនេះមិនចម្លែកទេ ដែលអត្ថបទចងក្រងនេះមិនដូចការចង់បានរបស់អ្នក ។
ការចងក្រងអត្ថបទនេះ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប មិនដើម្បីជាប្រយោជន៍ ផ្ទាល់ខ្លួន ឬ ចង់ប្រឆាំងអ្នកណាម្នាក់នោះទេ ការចងក្រងធ្វើតែទៅតាមក្រិតក្រមប៉ុនណោះ ។

=== ពន្យល់ពាក្យ ===

ពាក្យ "ហត្ថ" (ហ័ត ) ន. (បា. ;​ សំ. ហស្ត ) ដៃ ;​ ប្រមោយ​ដំរី ;​ ផ្នួង​សក់ ។ ឈ្មោះ​នក្សត្រ ឬ​ផ្កាយ​ឫក​ពួក​ទី ១៣ មាន​ ៥ ដួង​ សណ្ឋាន​ស្រដៀង​នឹង​ដៃ ។ ព្រះហត្ថ ប្រើជាមួយ ឈ្មោះ​នក្សត្រ នៃពួកទេវតា ឬ ពួកអទិទេព ។

ពាក្យ "ហស្ត" ហស្ត (ហ៊ាស់ ) ន. (សំ. ;​ បា. ហត្ថ ) ដៃ ។ ខ្មែរ​ប្រើ​ជា រ. ស. : ព្រះ​ហស្ត ។ ព្រះ​ហស្តលេខា (––ហ៊ាស់-ស្តៈ–– ) អក្សរ​ដែល​ក្សត្រិយ៍​ទ្រង់​សរសេរ​ឬ​ព្រះ​នាម​ដែល​ទ្រង់​ចុះ​ស៊ីញេ ។ ព្រះហស្ត ប្រើជារាជសព្ទ ។

ទៅជាពួកក្មេងៗទើបតែញាស់ ចូលមកវាយប្រហារ អត្ថបទចងក្រងនេះហើយ ផុសលើបណ្ដាញសង្គមទាំងប្រើពាក្យ ព្រះហស្ត ជាមួយពួកទេវតា ទាំងខុស វេយ្យាករណ៍ ខ្មែរហើយ នៅផុសអំនួតអួតចំណេះដឹងរបស់ខ្លួនមកស៊កសៀតទៅទៀត ។

គួរបញ្ចាក់ផងថា ពាក្យ "ហស្ថ" ដែលបណ្ឌិតជាន់ថ្មី ដែលជាក្រុមពួកជោគជ័យ យកមកប្រើមិនមាននៅក្នុងវចនានុក្រមជាតិនោះទេ ។

គួរបញ្ចាក់ផងថា ពាក្យ "បុស្សរាគ័ម" ដែលបណ្ឌិតជាន់ថ្មី ដែលជាក្រុមពួកជោគជ័យ យកមកប្រើ ជាគ្រឿងអភរណៈ ទេវតាសង្ក្រាន្ត នាង កិមិរាទេវី មិនមាននៅក្នុងវចនានុក្រមជាតិនោះទេ ។

ពិណ ចាបុី និង តាឃេ មានរូបរាងមិនដូចគ្នានោះទេ សូមលោកបណ្ឌិតជាន់ថ្មីកុំព្យាយាមឱ្យអ្នកដទៃ មកវង្វេងតាមខ្លួន ។

ពិណបុរាណចិន ចែកចេញជា ២ប្រភេទ
ទី១ ហៅ ហ្គូឈឹង (Guzheng) មានទម្រង់ដូចគ្នានិង តាឃេ ។

និង ទី២ ហៅ កងហូ (Konghou) មានទម្រង់ដូចគ្នានិង ពិណខ្មែរ

ចំណែកឯចាបុី ឥណ្ឌា ហៅវុីណា (Lute) ជាភាសាអង់គ្លេស វាមិនដូចគ្នាទៅនិង លោកបណ្ឌិតជាន់ថ្មី យល់ឃើញនោះទេ ពីព្រោះវាមានណោតភ្លេងខុសគ្នា ។


== សេចក្ដីបញ្ជាក់ Article ==
== សេចក្ដីបញ្ជាក់ Article ==

កំណែនៅ ម៉ោង០៤:៤៧ ថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣

កិមិរាទេវី

Kimira Devi one of seven duagter of Brahma Lokeshvara
ព្រះនាម កិមិរាទេវី
ព្រះបិតា មហាព្រហ្ម
ព្រះមាតា ព្រះម៉ែមន្ទ្រា
ព្រះស្វាមី ព្រះវាយោ
ឋានលំនៅ ចតុមហារាជការ
(Chaturmahārājikā)
អម្ពរពស្ត្រា ពណ៌ខៀវ
ចនព្រះកាណ៌ លម្អ ផ្កាចង្កុលណី
(ផ្ការំចង់)
អាភរណៈ កែវផុស្សរាគ
(ត្បូងពណ៌លឿង)
ភក្សាហារ សោយចេកណាំវ៉ា
សាស្ត្រាវុធក្នុងព្រះហត្ថ
យាន្តជំនិះ សត្វក្របី
ទេវតាសង្ក្រាន្ត ថ្ងៃសុក្រ
ទេពនិករ តំណាង មណ្ឌល ភពសុក្រ
កិរិយាចេញច្បាំង ផ្ទៃមេឃពោពេញ ដោយខ្យល់ច្រើន បណ្ដាលឱ្យមាននូវព្យុះសង្ឃរាធំៗ

កិមិរាទេវី (អង់គ្លេស: Kimira Devi) ជាបុត្រីមួយអង្គក្នុងចំណោម បុត្រីទាំង ៧អង្គ របស់អទិទេព មហាព្រហ្ម (Maha Brahma) ដែលជាអវតារ ព្រហ្មលោកកេរស្វរៈ (Brahma Lokesvara) នៃ ពុទ្ធសាសនា មហាយាន (Buddha Mahayana), ព្រះមាតា របស់នាងមាននាមថា ព្រះម៉ែមន្ទ្រា ជាអវតារ នៃ អវលោកកេតិស្វរៈ (Avalokitesvara) អទិទេពស្រីដែលមានដៃ ១០០០ (១ពាន់) ដែលអាចបែងភាគបានចំនួន ១០៨ អវតារ ដោយនាងជាអទិទេព មិនបង្ករកំណើតកូនដោយការរួមសង្វាសនោះទេ ទើបព្រះមហាព្រហ្ម ផ្ដល់នូវដួងគ្រាប់អង្កាំចំនួន ៧គ្រាប់ ដើម្បីឱ្យនាងអាចបង្ករកំណើតដោយឯងៗបាន នាងបានប្រសូត្របុត្រីទាំង ៧អង្គ ក្រោមដើមរាសីសួគ៌ាដ៏ពិសិដ្ឋមួយ ការផ្ដល់កំណើតដល់បុត្រីទាំង៧ បានតំណាងឱ្យថ្ងៃទាំង៧ នាជម្ពូទ្វីបយើងនេះ ក្នុងលទ្ធិពុទ្ធសាសនា មហាយាន ។[]

កិមិរាទេវី នៃទេវតាសង្ក្រាន្ត

Kimira Devi of Devata Sangkran

ទំនាក់ទំនង រវាងហិណ្ឌូសាសនា និង ពុទ្ធសាសនា មហាយាន បានចាក់ឬសគល់នៅក្នុងប្រទេសកម្ពុជាយ៉ាងរឹងមាំ ចាប់តាំងពីស.វទី១០ មកម៉្លេះ ដោយជំនឿនៃបរិបទសាសនាទាំងពីរ ត្រូវបានផ្គួបបញ្ចូលគ្នា តាមរយៈរឿងព្រេងទេវៈកថាជាច្រើន ដែលជាស្នាដៃនិពន្ធរបស់អ្នកប្រាជ្ញជនជាតិខ្មែរ ក្នុងការច្នៃ រឿងព្រេងទេវៈកថារបស់សាសនាហិណ្ឌូ ឱ្យទៅជារឿងព្រេងដែលមានចរឹតលក្ខណៈ ខុសប្លែកពីប្រទេសឥណ្ឌា ដើម្បីបង្កើតបាននូវរចនាបថដែលជារបស់ខ្លួនតាមរយៈការប្រែសម្រួល (Versions Edition) បើទោះជាប្រទេសកម្ពុជាទទួលឥទ្ធិពល សាសនា វប្បធម៌ពីប្រទេសឥណ្ឌាយ៉ាងណាក្ដី ក៏ផ្នត់គំនិតនៃបុព្វបុរសខ្មែរ បានធ្វើការប្រែសម្រួលកែច្នៃលម្អនូវសិល្បៈរបស់ខ្លួនឱ្យមានភាពខុសប្លែកដាច់ដោយឡែកពី ប្រទេសឥណ្ឌា ផងដែរ ។ តាមរយៈរឿងទេវៈកថា អំពីចូលឆ្នាំខ្មែរ យើងតែងសង្កេតឃើញថា ដំណើររឿង ធម្មបាលកុមារ ដែលជា អវតារ ព្រះពោធិសត្វ (Bodhisattva) នៃពុទ្ធសាសនាមហាយាន បានភ្នាល់គ្នាអំពីសិរី ទាំងបីប្រការ របស់មនុស្ស ជាមួយនិង មហាព្រហ្ម ដែលជាអទិទេព នៃហិណ្ឌូសាសនា ដែលជាអវតាររបស់ ព្រះព្រហ្ម ដែលភ្នាល់ចាញ់ នូវប្រស្នាទាំងបីប្រការនោះ ហើយព្រះសិរសា របស់ព្រះកុបិលមហាព្រហ្ម ត្រូវបានបុត្រីខ្លួន ទាំង៧អង្គ ផ្លាសវេនគ្នា មកដង្ហែរព្រះសិរសា ដែលជាក្បាលឪពុករបស់ខ្លួនជារៀងរាល់ឆ្នាំ ដែលត្រូវជាថ្ងៃសង្កាន្ត នៃពិធីបុណ្យ ចូលឆ្នាំខ្មែរ ។ អ្នកនិពន្ធកម្ពុជា បានបំប្លែងឱ្យយើងយល់បានថា ព្រះមហាព្រហ្ម ដែលជាហិណ្ឌូសាសនា បានភ្នាល់ចាញ់ ធម្មបាលកុមារ នៃ ព្រះពុទ្ធសាសនា និង បានបែងភាគទៅជាព្រះ ឈ្មោះ លោកកេរស្វរៈ នៃពុទ្ធសាសនាមហាយាន ដែលមានតឹកតាងជា ប្រាសាទបាយ័ន មកដល់សព្វថ្ងៃនេះ ។ មិនថា ហិណ្ឌូសាសនា មិនថា ពុទ្ធសាសនា មហាយាន សុទ្ធតែមានជំនឿគោរពទៅលើព្រះ និង ពួកទេវតា ដែលមានចំនួន ៣៣ពួក ដូចនេះហើយ ទើបហិណ្ឌូសាសនា និង ពុទ្ធសាសនា មហាយាន មានទំនាក់ទំនងនិងគ្នា យូរលង់ណាស់មកហើយ ដោយពាក្យនៃ ទេវតាសង្ក្រាន្ត មានន័យថា ទេវតានៃឆ្នាំថ្មី ដែលត្រូវបានពលរដ្ឋកម្ពុជា រៀបចំគ្រឿងដង្វាយ គោរពបូជាបួងសួងមកដល់ពេលបច្ចុប្បន្ននេះ ។ ដោយការយាងមកដល់ជម្ពូទ្វីបមនុស្សលោករបស់ទេវតា នៃហិណ្ឌូសាសនា និង ទេវតា នៃពុទ្ធសាសនាមហាយាន ទើបកម្ពុជាហៅថៃ្ងនៃការមកដល់នេះថា មហាសង្ក្រាន្ត (Maha Sangkran) ដែលមាននៃថា ឆ្នាំថ្មីដ៏ប្រសើរ (The Great New Year) ដែលធ្វើការហៅសម្គាល់មកដល់ពេលបច្ចុប្បន្ននេះ ។[]

រូបធាតុ នៃទេវតាសង្ក្រាន្ត

Physical of Devata Sangkran

ទេវតាសង្ក្រាន្ត ជាតួអង្គរូបធាតុមួយ តំណាងឱ្យ រាង្គកាយជាធម្មជាតិ ដែលផ្សារភ្ជាប់ទៅនិង វិជ្ជាហោរាសាស្ត្ររបស់កម្ពុជា គ្រប់តួអង្គអទិទេពទេវៈ របស់កម្ពុជា សុទ្ធតែបង្កើតឡើងតាមច្បាប់ធម្មជាតិ មិនមែនជាការនិពន្ធឱ្យតែបានៗ និងមិនមែនជាការបង្កើតតួអង្គ ដោយមិនមានអត្ថន័យពេញលេញនោះទេ ។ តួអង្គទេវតាសង្ក្រាន្ត គ្រងពណ៌សំលៀកបំពាក់ ទៅតាមចរឹតលក្ខណៈ នៃរូបធាតុ ដែលជារាង្គកាយធម្មជាតិ ដែលកើតមាននៅក្នុងចក្រវាឡ របស់យើងនេះ ដើម្បីផ្សារភ្ជាប់ទៅ និង សង្គមវិទ្យាសាស្ត្រពិត របស់មនុស្សននៅលើផែនដី ។[]

នាង កិមិរាទេវី គឺជាអទិទេព តំណាងឱ្យ ភពសុក្រ និង តំណាងឱ្យ ថ្ងៃសុក្រ នៃថ្ងៃទាំង៧របស់ផែនដី ។

កិមិរាទេវី Kimira Devi
  • អម្ពរពស្ត្រា ៖ គ្រងសម្លៀកបំពាក់ ពណ៌ខៀវ
  • ចនព្រះកាណ៌ ៖ លម្អត្រចៀក ដោយសៀត "ផ្កាចង្កុលណី" (ផ្ការំចង់)
  • អាភរណៈ ៖ គ្រឿងអលង្ការត្បូង ប្រដាប់កាយ ទ្រង់ពាក់ "កែវផុស្សរាគ" (ត្បូងពណ៌លឿង)
  • ភក្សាហារ ៖ ទ្រង់សោយ ចេកណាំវ៉ា
  • សាស្ត្រាវុធក្នុងព្រះហត្ថ ៖ ឆ្វេងកាន់ "ឃោសា" ឧបករណ៍តន្ត្រី (ពិណ)
  • សាស្ត្រាវុធក្នុងព្រះហត្ថ ៖ ស្ដាំកាន់ "ព្រះខ័ន" (ដាវរាជ្យ)
  • យាន្តជំនិះ ៖ គង់លើ "មហឹសា" ជាទេពនិករ (សត្វក្របី) ដែលតែងតែយាងចុះមករក្សាដែនជម្ពូទ្វីប នៅពេលសង្ក្រាន្ដត្រូវនិងថ្ងៃសុក្រ ។
  • សិទ្ធិការ្យ ៖ នៃកិរិយាចេញច្បាំង ដំណាំផល្លានុផល ស្រូវអង្ករ ប្រកបដោយភាពបរិបូរណ៌ ប៉ុន្តែផ្ទៃមេឃពោពេញ ដោយខ្យល់ច្រើន បណ្ដាលឱ្យមាននូវព្យុះសង្ឃរាធំៗ ។
  • Clothing: Blue
  • Ear Flower: Water lily flower
  • Jewelry: Topaz (Yellow Gem)
  • Eating: Green Banana
  • Weapons in the left hand: Harp
  • Weapons in the Right hand: Royal Sword
  • Vehicles: Buffalo
  • Sangkran god of Friday
  • God represent of Venus planet
  • Powerful journey of combat verbs, The sky is full of wind, causing major storms.

ពណ៌មង្គល នៃ ទេវតាសង្ក្រាន្ត

The color of happiness of Devata Sangkran

ពណ៌មង្គល នៃទេវតាសង្ក្រាន្តទាំង៧អង្គ តំណាងឱ្យពណ៌នៃភាពរុងរឿង តាមច្បាប់ធម្មជាតិ ទៅផ្សារភ្ជាប់និង រូបធាតុ របស់ក្រុមតារានិករ នៅក្នុងប្រព័ន្ធចក្រវាឡ ទេវតាសង្ក្រាន្តទាំង៧ ដែលតំណាងឱ្យថ្ងៃទាំង៧ នៅលើផែនដី ក៏ដូចជាតំណាង ឱ្យភពទាំង៧នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងនេះ ដើម្បីអាចផ្សារភ្ជាប់ ទៅនិងក្បួនវិជ្ជាហោរាសាស្ត្ររបស់កម្ពុជា ដើម្បីអាចធ្វើការបកស្រាយ ចរិតលក្ខណៈ របស់មនុស្សម្នាក់ៗ ទៅតាមពណ៌ដែលតំណាង ឱ្យថ្ងៃកំំណើត របស់ពួកគេ ។ ក្រុមបុរាណាចារ្យ មិនធ្លាប់ជួបទាល់តែសោះ ដែលពណ៌មង្គលរបស់ទេវតា សង្ក្រាន្តត្រូវបាន ក្រុមហោរាសាស្ត្រមួយចំនួននៅកម្ពុជា ផ្លាសប្ដូរជាពណ៌ខ្មៅ ជាពណ៌នៃភាពអពមង្គល និង ជាពណ៌ដែលត្រូវជានិមិត្តសញ្ញារូបធាតុរបស់ពួកបិសាច និង ពណ៌ស ជាពណ៌នៃភាពបរិសុទ្ធ និង ជាពណ៌ដែលត្រូវជានិមិត្តសញ្ញារូបធាតុនៃការបូជា នៅក្នុងកំណត់ត្រាពណ៌ សិរីមង្គលរបស់កម្ពុជា ពណ៌ដែលត្រូវបានដកចេញពីអត្ថន័យពណ៌មង្កល នៅក្នុងវប្បធម៌របស់កម្ពុជា នោះគឺពណ៌ខ្មៅ និង ពណ៌ស ។ ទេវតាសង្ក្រាន្តដែលយាងមកជម្ពូទ្វីបមនុស្សលោក ក្នុងវប្បធម៌កម្ពុជា តែងតែនាំមកសិរីរុងរឿង និង ភាពល្អនៅក្នុងប្រទេសកម្ពុជា ប្រជានុរាស្ត្រឯណាចង់ឃើញទេវតា នាំភាពអពមង្គលចូលមកក្នុងប្រទេសនោះ វាជារឿងដែលមិនអាចទទួលយកបាន ក្នុងការបំភ្លៃពណ៌មង្គលរបស់កម្ពុជា បកស្រាយតាមចិត្តគំនិតរបស់ខ្លួន ហ៊ានអារកាត់វែកញែកបែងចែក ពណ៌មង្គលទេវតាសង្ក្រាន្ត តាមអំពើចិត្ត ។[]

ទេវតាសង្ក្រាន្តទាំង៧

The 7 Devata Sangkran

ទេវតាសង្ក្រាន្តទាំង៧ សម្ដែងកិរិយា អំពីការចេញហែរ សិរសា កុបិលមហាព្រហ្ម ដោយកំណត់ទៅតាមពេលវេលាច្បាស់លាស់ ជាមួយនិង ឈ្មោះទេវតាសង្ក្រាន្តទាំង ៧ និង គ្រឿងអាភរណៈ នៃដំណើរមកដល់ដែលបានចងក្រងដោយក្រុម កិច្ចការនៃ ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ពុទ្ធសនបណ្ឌិត្យកម្ពុជាក្នុងឆ្នាំ ១៩៦០ ។ []

  • បេីចេញហែរនៅវេលាព្រឹកព្រលឹម ដល់ថ្ងៃត្រង់ (ទ្រង់ឈរ) មិនកាន់ខ្សែរបង្ហៀរ ៦ : ០០ ព្រឹក > ១២ : ០០ ថ្ងៃត្រង់
  • បេីចេញហែរវេលាថ្ងៃត្រង់ ទល់នឹងព្រលប់ (ទ្រង់អង្គុយពាក់ឆៀង) ១២ : ០០ ថ្ងៃត្រង់ > ៦ : ០០ ល្ងាច
  • បើចេញហែរនៅវេលាព្រលប់ ទៅទល់អធ្រាត្រ (ទ្រង់ផ្ទំបេីកព្រះនេត្រ) ៦ : ០០ ល្ងាច > ១២ : ០០ អាធ្រាត
  • បេីចេញហែរនៅវេលាអធ្រាត្រ ទៅទល់ភ្លឺ (ទ្រង់ផ្ទំបិទព្រះនេត្រ) ១២ : ០០ រំលងអាធ្រាត > ៦ : ០០ ព្រឹក
ពណ៌អម្ពរពស្ត្រា ព្រះនាម ចនព្រះកាណ៌ គ្រឿងអភរណៈ ភក្សាហារ គ្រឿងសាស្ត្រាវុធ យាន្តជំនិះ
ថ្ងៃអាទិត្យ ទុង្សាទេវី សៀត ផ្កាទទឹម បទុមរាគ
"ត្បូងទទឹម" (Ruby)
សោយផ្លែឧទុម្ពរ

(ផ្លែល្វា)

ឆ្វេង-ខ្យងស័ង្ខ | ស្តាំ-កងចក្រ គ្រុឌ गरुड (គ្រុឌ)
ថ្ងៃច័ន្ទ គោរាគៈទេវី សៀត ផ្កាអង្គាបុស្ប កែវមុក្តា

"គជ់ខ្យង" (Pearl)

សោយតេលំ तैल
(ប្រេងល្ង ឬ ប្រេងសណ្ដែក)
ឆ្វេង-ឈើច្រត់ | ស្តាំ-ព្រះខ័ន វ្យាឃ្រ व्याघ्र (ខ្លាធំ)
ថ្ងៃអង្គារ រាក្យៈសាទេវី សៀត ផ្កាឈូក កែវមោរ៉ា

"ត្បូងសមុទ្រ​" (Coral)

សោយលោហិត (ឈាម) ឆ្វេង-ធ្នូ |ស្តាំ- ត្រីសូល៍ អស្សតរ अश्व (សេះ)
ថ្ងៃពុធ មណ្ឌាទេវី សៀត ផ្កាចម្ប៉ា កែវពិទូរ្យ
"ត្បូងភ្នែកឆ្មា"
(Cat'S Eye Gem)
សោយទឹកដោះសប្បិ
(ទឹកដោះគោច្អិន)
ឆ្វេង-ឈើច្រត់ | ស្តាំ-ម្ជុល គទ្រភៈ गर्दभ (លា)
ថ្ងៃព្រហស្បតិ៍ កិរិណីទេវី សៀត ផ្កាមណ្ឌា (ផ្កាមន្ទារ) មរកត

"ត្បូងពណ៌បៃតង"
(Emerald)

សោយសណ្ដែក ល្ង ឆ្វេង-កាំភ្លើង វជ្រ | ស្តាំ-កង្វេរដំរី គជសារ​ कुञ्चर (ដំរី)
ថ្ងៃសុក្រ កិមិរាទេវី សៀត ផ្កាចង្កុលណី
(ផ្ការំចង់)
ផុស្សរាគ புஷ்பராகம்

"ត្បូងពណ៌លឿង" (Topaz)

សោយចេកណាំវ៉ា ឆ្វេង-ពិណ | ស្តាំ-ព្រះខ័ន មហឹសា महिष (ក្របី)
ថ្ងៃសៅរ៍ មហោទរាទេវី សៀត ផ្កាត្រកៀត
(ផ្កាកំប្លោក)
និលរ័តន៍
"ត្បូងពណ៌ខៀវ ឬ ត្បូងកណ្ដៀង"

(Sapphire)

សោយសាច់ទ្រាយ ពពួក ក្ដាន់ ឈ្លូស ឆ្វេង-ត្រីសូល៍ | ស្តាំ-កងចក្រ មយូរ៉ា मयूर (ក្ងោក)

គំនិត នៃការបំពុល

តាមការសង្កេតមើលរបស់ក្រុមបុរាណាចារ្យ បច្ចុប្បន្ននេះពលរដ្ឋខ្មែរមួយចំនួន បានធ្លាក់ចុះនៅគតិយុត្តជាខ្លាំង ដែលជាហេតុ នាំឱ្យមានផ្នត់គំនិតនៃការបំពុល នៅក្នុងប្រទេសកម្ពុជាគួរឱ្យកត់សម្គាល់ ស ប្រែជាខ្មៅ ដោយការមោបាំង ភ្លើតភ្លើនលង់នូវគំនិតអវិជ្ជារបស់ខ្លួន ដែលយល់ថាខ្លួនគឺចេះ និងគិតត្រូវ ហើយអ្នកដទៃគឺគិតខុស បើសង្គមកម្ពុជាបណ្ដោយឱ្យពួកទាំងអស់នេះក្រឡុកសង្គមកម្ពុជាបន្តទៀតនោះ ប្រទេសកម្ពុជានិងសំបូរទៅដោយធនធានកាកសំណល់ ដែលមិនអាចប្រើប្រាសបាននាពេលអនាគត ។

  • ទេវតាសង្ក្រាន្ត គ្រងពណ៌អពមង្គល និង ពណ៌ដែលមិនមានក្នុងកំណត់ត្រាពណ៌សិរីមង្គលរបស់ជាតិ ។
  • ពិធីបុណ្យសព ទៅជាបង្កើតកម្មវិធី ផឹកសុីរាំសប្បាយ តាមអំពើចិត្តរបស់ពួកអវិជ្ជា ហើយក្លាយជាទំនៀមទម្លាប់តាមភូមិស្រុក ខេត្តក្រុង ថែមទៀត, ប្រជាជនចាប់ផ្ដើមល្ងង់ខ្លៅ បែងចែកលែងដាច់ រវាងពេលវេលាសប្បាយ និង ពេលវលាទុក្ខសោក ។
  • ពិធីបូជាសព ទៅជារៀបចំតាមដងផ្លូវ ខ្វះសីលធម៌អប់រំ មិនគិតពីផលប៉ះពាល់ទៅលើអ្នកដទៃ ប្រជាជនចាប់ផ្ដើមល្ងង់ខ្លៅលែងស្គាល់ទីឋានប៉ាឆា ឬ ឈាបនដ្ឋាន ដែលជាទីកន្លែងបូជាសព ដែលមានពាសពេញវត្តអារាម ។ ខ្មែរបុរាណលោកតំណមណាស់ ការបូជាសពនៅតាមដងផ្លូវ មនុស្សដែលមានរាសីធ្លាក់ ការឆុងឆ្នាំ ដែលបានមើលកិច្ចរំលាយសពនេះ ដោយចៃដន្យ ឬ ចូលរួមផ្ទាល់ក្ដី និងត្រូវជួបរឿងស៊យ កើតជាគ្រោះថ្នាក់ផ្សេងៗ គួរគប្បីធ្វើពិធីបូជាសពនៅក្នុងទីធ្លាវត្តអារាម ដោយការធ្វើមេន ឬ ឈាបនដ្ឋាន ។
  • ពិធីរៀបមង្គលការ ក្នុងកិច្ចហែរជំនូន ម្ចាស់ពិធីការ បង្វែរទៅជាចាក់ភ្លេងបទរាំញាក់កន្ត្រាក់ៗលាយឡំ និង បទបុរាណ របស់ជាតិ នាំឱ្យខូចទ្រង់ទ្រាយនៃទំនៀមខ្មែរ បាត់បង់សេចក្ដីថ្លៃថ្នូរ និង នាំឱ្យបាត់បង់និមិត្តសញ្ញានៃអត្ថន័យ កម្មពិធីទាំងអស់នេះសុទ្ធតែបង្កើតឡើងដោយពួកអវិជ្ជាទាំងអស់ ។
  • ការសាងសង់រូបសំណាកផ្សេងៗ ដែលគ្មានរង្វាស់ខ្នាតច្បាស់លាស់ ធ្វើឱ្យតែបានៗ ធ្វើឱ្យរួចពីដៃ រូបសំណាកតំណាងខេត្ត តំណាងទីកន្លែងវប្បធម៌ប្រវត្តិសាស្ត្រ ធ្វើចេញមកដូចបៃឡុកបៃឡក្មេងលេង តាមផ្នត់គំនិតដ៏សំរាម ដែលមិនអាចច្នៃចេញជាស្នាដៃស្អាតល្អវិចិត្រដើម្បីជាតិ ។
  • ការក្រឡាប់កំពូលបុស្បុក នៃស្ថាបត្យកម្មខ្មែរ យូរៗទៅឱ្យពួកគ្មានជំនាញច្បាស់លាស់ ពួកយល់ដឹងតិចតួច ចេញមកបកស្រាយស្ថាបត្យកម្មខ្មែរតាមអំពើចិត្ត មិនយល់ពីស្រទាប់បុស្បុក តំណាងឱ្យឋានសួគ៌ក្នុងមួយជាន់ របស់ពួកទេវតា ។
  • ទៅជាពួក ប៉ុលពត ក្រុមខ្មែរក្រហម ដែលនាំការបំផ្លិញបំផ្លាញនៅក្នុងប្រទេសកម្ពុជា ក្លាយជាវីរៈបុរសស្នេហាជាតិទៅទៀត យូរៗទៅ ទៅជាពួកអវិជ្ជា ពួកល្ងិតល្ងង់ ពួកគ្មានជំនាញនយោបាយសោះ ចេញមកបកស្រាយពង្វក់ពលរដ្ឋខ្មែរតាមអំពើចិត្ត ។
  • សិរីភាពជ្រុលនិយម ការចែករំលែករូបភាព ឬ ការបង្កើត Video អសីលធម៌ ក្នុងការចែកចាយទៅកាន់អ្នកទស្សនា យូរៗទៅ ឱ្យពួកអវិជ្ជាក្រឡុកបំពុលសង្គមកម្ពុជាគ្រប់រូបភាព យ៉ាងអនាធិបតិយ្យ បង្កើតមាតិកា សុីស្បែកជើង សុីរបស់ស្មោគគ្រោគ ដឹងហើយថាជាការសម្ដែង ប៉ុន្តែវាធ្វើឱ្យប៉ះពាលសេចក្ដីថ្លៃថ្នូរ របស់ជាតិសាសន៍មួយ អជ្ញាធរគ្មានចំណាត់ការទៅទៀត ប្រទេសដែលមានវប្បធម៌ខ្ពង់ខ្ពស់ អនាគតមើលទៅវប្បធម៌របស់ខ្លួននេះ មិនដឹងជាអាចរស់ដល់ ៥០ ឆ្នាំទៀត ឬ អត់ទេ ! បើសង្គមកម្ពុជាពេលនេះចាប់ផ្ដើមចាត់ទុក រូបភាពខ្វះសីលធម៌ទាំងនេះ ទៅជាទស្សនីយភាព

សើចសប្បាយដោយមិនមានចំណាត់ការតាមច្បាប់អ្វីទាល់តែសោះ ។

  • ពួកក្រុមមនុស្សអវិជ្ជា ដែលអាចបង្កើតបាន សកម្មភាពពាលា ហើយញាត់បញ្ចូលក្នុងទំនៀមទម្លាប់ខ្មែរ បាន មិនមែនដោយសារពួកគេពូកែទេ គឺដោយសារ ក្រសួងពាក់ព័ន្ធខ្មែរ មានមន្ត្រីខ្វះចំណេះដឹងច្រើនដឹកនាំ ក្រសួងជាតិក្លាយជា ក្រសួងកញ្ជើធ្លុះ កំខ្សោយរបស់ក្រសួង ដែលយកមនុស្សខុសជំនាញយកមកធ្វើការ បង្កើតបានប្រសិទ្ធភាពការងារទាប និងមានការ ខ្វែងគំនិតគ្នាច្រើន ក្នុងមុខងារបម្រើជាតិបច្ចុប្បន្ន ។
  • កម្ពុជាពីមុន សម័យសង្គមរាស្ត្រនិយម សម័យលន់នល់ក្ដី ប្រជាជនមានសេចក្ដីថ្លៃថ្នូរ មិនធ្វើកាយវិកា ឬ បង្កើតរូបភាពណាអាក្រក់ណាមួយដើម្បីបំផ្លាញមុខមាត់ជាតិនោះទេ ទៅជាបច្ចុប្បន្ន ប្រជាជន នៅតាមខេត្ត បែរជានាំគ្នាធ្វើសត្វកណ្ដុរ លក់សុីទៅទៀត ជាពិសេសតាមខេត្តដែលសំបូរពួកអវិជ្ជាច្រើន សត្វកណ្ដុរជាសត្វដែលផ្ទុកទៅដោយមេរោគច្រើនជាង រាប់ពាន់ប្រភេទ ហេតុអ្វីវាមិនស្លាប់ដោយសារមេរោគទាំងនោះ ពីព្រោះខ្លួនរបស់វាមានកម្ដៅនិង មានហ្សែនអង្គទីគ័រខ្ពស់ បើប្រជាជនអវិជ្ជា ទៅបរិភោគពួកវា និង កើតមានជំងឺផ្សេងៗ នៅក្នុងខ្លួន ជាពិសេសគឺជំងឺសួត ដោយសារប្រជាជនមានភាពអវិជ្ចា ទើបលើកឡើងថាសត្វកណ្ដុរឆ្ងាញ់និង ជាថ្នាំពៅផ្សេងៗ ជាការពិតពួកគេគឺអវិជ្ជានោះទេ សង្ឃឹមថាពលរដ្ឋខ្មែរនិងមានការត្រិះរិះពិចារណា ត្រង់ចំនុចនេះ ។
  • តើការបរិភោគសត្វល្អិតនៅក្នុងសង្គមខ្មែរ ត្រឹមត្រូវដែរ ឬ ទេ ? វាមិនត្រឹមត្រូវនោះទេ ប្រជាជនខ្មែរឯណា ទៅបរិភោគសត្វល្អិតទាំងអស់នោះដូចជា៖ ចង្រិត កណ្ដូប អាពីង ក្ទួយ ដង្កូវ ផ្សេងៗ ។ ដោយសារតែសម័យខ្មែរក្រហម ភាពអត់ឃ្លាន បានបង្ខំចិត្តគំនិតពលរដ្ឋខ្មែរ ឱ្យរៀនសាកល្បង បរិភោគសត្វល្អិតទាំងអស់នេះ តែមិនមែនមាន័យថាសត្វល្អិតទាំងអស់នេះ ញាត់បញ្ចូលក្នុងអាហារបរិភោគ ប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរនោះទេ គួរកាត់បន្ថយនៅការលក់អាហារទាំងអស់នេះ ដើម្បីសេចក្ដីថ្លៃថ្នូររបស់ជាតិសាសន៍ខ្មែរ យូរៗទៅ ទៅជាពួកអវិជ្ជាទាំងអស់នេះ ដើរលក់អាហារទាំងអស់នេះហើយទៅពន្យល់ពួកបរទេស ថាជាអាហារទំនៀមទម្លាប់ខ្មែរទៅទៀត ដោយមួយរយៈចុងក្រោយនេះមានការយល់ច្រឡំជាខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ពួកគេ ។
  • ប្រជាពលរដ្ឋខ្មែរ មានជំនឿទៅលើពួកទេវតា ដែលនាំមកភាពល្អស្អាត ក្នុងផ្នត់គំនិតជនជាតិខ្មែរ ក៏ដូចជាសង្គមរស់នៅរបស់ពលរដ្ឋកម្ពុជា៖

ការរស់នៅស្អាត, ការពេញចេញនូវក្លិនក្រអូប, ការស្រលាញ់នូវភាពប្រណិត ភាពល្អស្អាតវិចិត្រ មានគំនិតថ្មី មានការគិតបែបវិជ្ជមាន មានគំនិតច្នៃប្រឌិតខ្ពស់ ។ ផ្ទុយនិង សេចក្ដីល្អនេះដែលបង្កើតបានការគិតអវិជ្ជមាននៅក្នុងសង្គមរស់នៅរបស់ពលរដ្ឋកម្ពុជា តាមរយៈ ពួកក្រុមមនុស្សអវិជ្ជា ដែលសាងសកម្មភាព និង រូបភាពខ្វះក្រមសីលធម៌ ខ្វះសេចក្ដីថ្លៃថ្នូរផ្សេងៗ ឱ្យមានជាទំនៀមទម្លាប់បាតសង្គមនៅកម្ពុជា ។

ទំនាយទេវតាសង្ក្រាន្ត

មហាសង្ក្រាន្ត ២០២៣ ទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី យាងចុះមកដោយកិរិយា ចេញច្បាំង ពណ៌ដែលឆុងគឺ ពណ៌សេត "ពណ៌ស" ព្រះហត្ថឆ្វេងទ្រង់កាន់ពិណ តំណាងឱ្យអាកាសធាតុ មានការប្រែប្រួលអាកាសធាតុ រដូវមិនស្មើគ្នា និង មានការបំភ័យដោយសម្លេង ឬ មានការបំភ័យដោយរលកសញ្ញា , ព្រះហត្ថស្ដាំទ្រង់ព្រះខ័នរាជ តំណាងឱ្យកលយុគ មានចម្បាំងនាជម្ពូទ្វីប, យាន្តជំនិះ ក្របីទឹក តំណាងឱ្យធាតុទឹក មានទឹកជំនន់ធំ លេចវាលស្រែចម្ការ, ព្រះសូរិយា នាំដួងព្រះអាទិត្យមកផ្លាសប្ដូរ សករាជថ្មី ដោយជិះ វាយោ តំណាងឱ្យធាតុខ្យល់ មានព្យុះកំណាចធំៗ ច្រើន ។ ទំនាយខាងលើ ទស្សន៍ទាយដោយក្រុមបុរាណាចារ្យ ដូចបានជំរាបជូនខាងលើនេះ សូមបងប្អូនជនរួមជាតិប្រុងប្រយ័ត្នអំពីប្រការទាំងអស់នេះ ។[]

កំណត់ចំណាំ

អត្ថបទ កិមិរាទេវី អានថា (កិ-មិ-រ៉ា-ទេវី) យកតាមការប្រកបសូរសម្លេងនៃ ភាសាបាលី ពុទ្ធសាសនា កិមិរាទេវី មិនអាថា កិ-មិ-រៀ-ទេវី នោះទេ ។ ចំណែក ពស្ត្រាសំលៀកបំពាក់គ្រងតាមពណ៌មង្គល ទាំង៧ថ្ងៃ ពណ៌ខៀវ ឬ ពណ៌នីល (नीलः) កិមិរាទេវី មិនគ្រងពណ៌សេត ពណ៌ស នោះទេ សូមចាំថា សៀវភៅមហាសង្ក្រាន្ត ដែលចងក្រងដោយលោក អុឹមបុរិន្ទ គឺជាការចងក្រងតាមឯកជនភាព មិនពាក់ព័ន្ធ និង សេចក្ដីចងក្រងក្នុងអត្ថបទវីគីភេឌាខ្មែរ ដោយក្រុមបុរាណាចារ្យ នោះទេ សូមកុំព្យាយាមធ្វើការកែប្រែតាមចិត្តនឹកឃើញរបស់អ្នក អត្ថបទទាំងមូកស្ថិតក្នុងការគាំពារ និងឃ្លាំមើល រាល់ការកែប្រែមិនត្រឹមត្រូវណាមួយ និងមានការត្រឡប់ពាក្យមកវិញ ។

ការប្រើប្រាសពណ៌មង្គលជាគោល នៃការតែងដេគ័រផ្សេងៗ ទៅតាម ពណ៌មង្គលរបស់ទេវតាសង្ក្រាន្ត នាថ្ងៃ មហាសង្ក្រាន្ត គឺជាការប្រើប្រាសពណ៌មង្គលតាមក្បួនតម្រានៃក្បួនភូគប់តារាសាស្ត្ររបស់ខ្មែរបុរាណ ច្បាប់នៃការស្រូបទាញថាមពលពីធម្មជាតិ បង្កើតបានភាពសុខដុមរមនា និង ភាពរីកចម្រើនរុងរឿងផងដែរ ។

កិមិរាទេវី គ្រងពណ៌ខៀវ មានក្នុងសៀវភៅ ព្រហ្មចរិយាកថា របស់ព្រះរាជបណ្ណាល័យឆ្នាំ 1942 បច្ចុប្បន្ន តម្កល់នៅបណ្ណាល័យអន្តរជាតិ World Cat បើលោកអ្នកមានបំណង ចង់ផ្លាសប្ដូរពណ៌ ទេវតាសង្ក្រាន្ត កិមិរាទេវី មកពណ៌ស សូមបង្ហាញឯកសារយោងមុនឆ្នាំ 1942 សូមអរគុណ ។

  • មហឹសា សត្វក្របី មហឹសា ថែមរាជ ប្រែថាស្ដេចក្របី ជាយានជំនិះ របស់ព្រះយមរាជ ជាអទិពទេពធំមួយក្នុងចំណោមអទិទេពទាំង ៨ ហេតុអ្វីទេវតាឆ្នាំថ្មីអាចជិះយាន្តជំនិះរបស់ព្រះយមរាជបាន ឬ លោកបណ្ឌិតជាន់ថ្មី បង្កើតគ្រឹះស្ថានកម្ចីយាន្តជំនិះ នៅឋានទេវតា ? ឯកសារដើមថែមពាក្យ រាជ ?
  • ពិណ អាចបកថា ចាបុី ? បណ្ឌិតជាន់ថ្មី អាចបង្កើតការបកប្រែ និង បង្កើតនិយមន័យបានដោយខ្លួនឯង អត់ឆ្លងកាត់ បណ្ឌិតសភាអក្សរសាស្ត្រជាតិកម្ពុជាទេ ?

កិមិរាទេវី សម្ដែងកិរិយាចេញច្បាំង ដោយគ្រងពណ៌ស ដើម្បីត្រៀមកាន់ទុក្ខ ដូចនេះយើងតែងពណ៌ស ដើម្បីត្រៀមកាន់ទុក្ខ ? ពណ៌ស តំណាងឱ្យពណ៌មង្គលរបស់ទេវតា ? ស្ទឹងសៀមរាប ដេគ័រពណ៌ស ថ្ងៃទី 29 ខែមីនា ឆ្នាំ 2023 ព្យុះខែប្រាង្គរលំប៉ុនណឹង ជារឿងធម្មតា ? ប្រទេសខ្មែតលែងមានជំនឿបែបអភូតហេតុហើយ ? ហើយបើលែងជឿ សែនទេវតាសង្ក្រាន្តឆ្នាំថ្មី ? តើកិមិរាទេវី គ្រងពណ៌ខៀវ មានតឹកតាងពីឯកសារណាខ្លះ ?

ឯកសារព្រះរាជបណ្ណាល័យឆ្នាំ 1942 ដោយ រាជបណ្ឌិត មិនសែរ

ពិធីប្រចាំទាំងដប់ពីរខែ របស់ សាស្ត្រាចារ្យ អ្នកស្រី ពេជ្រសល់ ឆ្នាំ 1966 កិមិរាទេវី គ្រងពណ៌ខៀវ ក្នុងពិធីផ្ទេរតំណែង ទេវតាសង្ក្រាន្ត រៀបរៀងដោយ ព្រះរាម នរោត្តម បុប្ផាទេវី ក្នុងអណត្តិ ជាថ្នាក់ដឹកនាំក្រសួងវប្បធម៌ ឆ្នាំ 1999 កិមិរាទេវី គ្រងពណ៌ខៀវ បទចម្រៀង ទេពធីតាមហាសង្ក្រាន្ត ឆ្នាំ 2006 រៀបរៀងដោយ ផលិតកម្ម រស្មីហង្សមាស ដូចនេះ រាល់ការផ្លាសប្ដូរពណ៌អម្ពរពស្ត្រា នៃពណ៌មង្គល របស់ទេវតាសង្ក្រាន្ត វាជាការយល់ឃើញតាមបែបរវើរវាយរបស់អ្នកទាំងនោះ វាមិនពាក់ព័ន្ធទៅនិងការយល់ឃើញរបស់ សាស្ត្រាចារ្យ នៃ ក្រុមរាជបណ្ឌិតកម្ពុជា ពីបុរាណកាលនោះទេ ។

  • ក្មេងៗជំនាន់ក្រោយតែងយល់ច្រឡំ តួនាទី មន្ត្រីក្នុងក្រសួងកម្ពុជាពីបុរាណកាល មន្ត្រីហោរាសាស្ត្រ បូករួមទាំងមន្ត្រី ផ្នែកបុរាណវិទ្យា នរៈវិទូរ មន្ត្រីអក្សរសាស្ត្រ ផ្នែកគំនូរ ឆ្លងកាត់ការសំរេច និងការប្រឹក្សា ទើបបង្កើតបានសៀវភៅមួយក្បាល រៀបរៀងដោយ ក្រុមជុំនំុទំនៀមទម្លាប់ខ្មែរ បណ្ឌិតច្រើននាក់ឯកភាពឱ្យចេញជាសៀវភៅជាតិមួយក្បាល មិនមែន បណ្ឌិតតែម្នាក់ អាចចេញសៀវភៅជាតិស្រេចតែនឹងចិត្តទេ ត្រូវឆ្លងកាត់ការប្រឹក្សា ពីអ្នកជំនាញផ្សេងៗគ្នា សូមអរគុណ ។

ពេលដែលទេវតាសង្ក្រាន្ត កិមិរាទេវីប្រើពណ៌សេត ពណ៌ស រាក្យសាទេវី ប្រើពណ៌ខ្មៅ ឯកសារយោង មានត្រឹមឆ្នាំ 2008 ហើយអត់មានអត្ថន័យ ដូចនេះថៃ និងឈ្នះ សុងក្រាន នៅ UNESCO ព្រោះគេប្រើតាមពណ៌មង្គលប្រចាំសប្ដាហ៍ គេនិងមានឯកសារចាស់ជាង ប្រទេសដែលមានវប្បធម៌ចំណាស់ក្លាយជាប្រទេសដែលចម្លងគេវិញ ក្មេងៗជំនាន់ក្រោយដែលមានការគិតខ្លី ជាពិសេសក្រុមសំអាងការ ក៏នាំគ្នាតែងពណ៌ទេវតាសង្ក្រាន្តតាមការយលល់ឃើញរបស់បណ្ឌិតជាន់ថ្មី ដែលលុបបំបាត់ស្នាដៃ បណ្ឌិតជាន់មុន នេះហើយការរលាយរលត់នៃវប្បធម៌ខ្មែរ ពួកយើងនៃកូនចៅជំនាន់ក្រោយ នៃក្រុមបុរាណាចារ្យ ធ្វើការចងក្រងដោយឈរលើគោលការ អព្យាក្រឹត ប៉ុន្តែពួកយើងត្រូវបានចោទប្រកាន់ដោយក្មេងៗជំនាន់ក្រោយ ដែលបច្ចុប្បន្នបន្លំជា ក្រុមបុរាណាចារ្យ នៅលើបណ្ដាញសង្គម ទៅទៀត ពួកយើងមានការសោកស្ដាយណាស់ ដែលមកដល់ពេលនេះទៅហើយ អ្នកវប្បធម៌នៅតែមិនអាចវេញគ្នាជាធ្លុងមួយ អ្នកកសិកម្មអាចក្លាយជាអ្នកដឹកនាំក្រសួងវប្បធម៌បាន ដូចនេះមិនចម្លែកទេ ដែលអត្ថបទចងក្រងនេះមិនដូចការចង់បានរបស់អ្នក ។ ការចងក្រងអត្ថបទនេះ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប មិនដើម្បីជាប្រយោជន៍ ផ្ទាល់ខ្លួន ឬ ចង់ប្រឆាំងអ្នកណាម្នាក់នោះទេ ការចងក្រងធ្វើតែទៅតាមក្រិតក្រមប៉ុនណោះ ។

ពន្យល់ពាក្យ

ពាក្យ "ហត្ថ" (ហ័ត ) ន. (បា. ;​ សំ. ហស្ត ) ដៃ ;​ ប្រមោយ​ដំរី ;​ ផ្នួង​សក់ ។ ឈ្មោះ​នក្សត្រ ឬ​ផ្កាយ​ឫក​ពួក​ទី ១៣ មាន​ ៥ ដួង​ សណ្ឋាន​ស្រដៀង​នឹង​ដៃ ។ ព្រះហត្ថ ប្រើជាមួយ ឈ្មោះ​នក្សត្រ នៃពួកទេវតា ឬ ពួកអទិទេព ។

ពាក្យ "ហស្ត" ហស្ត (ហ៊ាស់ ) ន. (សំ. ;​ បា. ហត្ថ ) ដៃ ។ ខ្មែរ​ប្រើ​ជា រ. ស. : ព្រះ​ហស្ត ។ ព្រះ​ហស្តលេខា (––ហ៊ាស់-ស្តៈ–– ) អក្សរ​ដែល​ក្សត្រិយ៍​ទ្រង់​សរសេរ​ឬ​ព្រះ​នាម​ដែល​ទ្រង់​ចុះ​ស៊ីញេ ។ ព្រះហស្ត ប្រើជារាជសព្ទ ។

ទៅជាពួកក្មេងៗទើបតែញាស់ ចូលមកវាយប្រហារ អត្ថបទចងក្រងនេះហើយ ផុសលើបណ្ដាញសង្គមទាំងប្រើពាក្យ ព្រះហស្ត ជាមួយពួកទេវតា ទាំងខុស វេយ្យាករណ៍ ខ្មែរហើយ នៅផុសអំនួតអួតចំណេះដឹងរបស់ខ្លួនមកស៊កសៀតទៅទៀត ។

គួរបញ្ចាក់ផងថា ពាក្យ "ហស្ថ" ដែលបណ្ឌិតជាន់ថ្មី ដែលជាក្រុមពួកជោគជ័យ យកមកប្រើមិនមាននៅក្នុងវចនានុក្រមជាតិនោះទេ ។

គួរបញ្ចាក់ផងថា ពាក្យ "បុស្សរាគ័ម" ដែលបណ្ឌិតជាន់ថ្មី ដែលជាក្រុមពួកជោគជ័យ យកមកប្រើ ជាគ្រឿងអភរណៈ ទេវតាសង្ក្រាន្ត នាង កិមិរាទេវី មិនមាននៅក្នុងវចនានុក្រមជាតិនោះទេ ។

ពិណ ចាបុី និង តាឃេ មានរូបរាងមិនដូចគ្នានោះទេ សូមលោកបណ្ឌិតជាន់ថ្មីកុំព្យាយាមឱ្យអ្នកដទៃ មកវង្វេងតាមខ្លួន ។

ពិណបុរាណចិន ចែកចេញជា ២ប្រភេទ ទី១ ហៅ ហ្គូឈឹង (Guzheng) មានទម្រង់ដូចគ្នានិង តាឃេ ។

និង ទី២ ហៅ កងហូ (Konghou) មានទម្រង់ដូចគ្នានិង ពិណខ្មែរ

ចំណែកឯចាបុី ឥណ្ឌា ហៅវុីណា (Lute) ជាភាសាអង់គ្លេស វាមិនដូចគ្នាទៅនិង លោកបណ្ឌិតជាន់ថ្មី យល់ឃើញនោះទេ ពីព្រោះវាមានណោតភ្លេងខុសគ្នា ។

សេចក្ដីបញ្ជាក់ Article

  • អត្ថបទទាំងមូលបានចងក្រងយ៉ាងសម្រិតសម្រាងតាមឯកសារយោងទាំងស្រុង ប៉ុន្តែ អត្ថបទទាំងមូលមានកង្វះខាត នូវរូបភាពគំនូរបុរាណ គាំទ្រសម្រាប់អត្ថបទនេះ ដូចនេះ អត្ថបទនេះត្រូវរងចាំដើម្បីបំពេញរូបភាពអត្ថបទ ។

ឯកសារយោង

  1. Min Saes (Braḥ Mahā.) (1942) Brahma Chariyakathā, Bibliothèque Royale, Publisher: Royal Library of Cambodia p.185
  2. Astrologer Nhim Pen (1947) Cambodia Calendar, Contributor: William J. Gedney, Publisher: Association Sutharot, Original from the University of Michigan p.118
  3. Nhim Pen (1943) Astrological Collection, Publisher: Original from the University of Michigan p.164
  4. Mahāmantrī (Ñikar), Ukñā (1958) Damniam damláp niṅ prabaiṇī Khmaer, Publisher: University of California, Berkeley p.70 OCLC Number: 34917238
  5. ទេពពិទូរ ឈឹម ក្រសេម, ចាប ពិន (1960) ព្រះរាជពិធីទ្វាទសមាស ភាគ១, ភាគ២ និងភាគ៣ , Publisher: កិច្ចការនៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ពុទ្ធសនបណ្ឌិត្យកម្ពុជា ព.ស.២៥១២, Original From: Center for Khmer Studies Library, Website: khmerstudies.org, DDC: 390.596 IBO (Browse shelf)
  6. Borannachar (2023) Prediction The powerful journey of Devata Maha Sangkran, Astrological calculations Based from Khmer Astrology 1943